ទាំង​បុរស​នារី​ប្រេ​ស៊ី​ល​ធ្វើ​បាន​ល្អ​បន្ត​ទៀត​ក្នុង​ថ្ងៃ​ទី​៤ នៃ​ព្រឹត្តិការណ៍​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ជើងឯក​ពិភពលោក​នៅ​អូទ្រីស​

121

បាល់ទះ៖ ការប្រកួតប្រជែងជើងឯកពិភពលោកបាល់ទះលើឆ្នេរខ្សាច់ FIVB Beach Volleyball World Championships បានបន្តមកដល់ថ្ងៃទី៤ ហើយកាលថ្ងៃចន្ទម្សិលម៉ិញនេះនៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស ដោយក្នុងនោះគឺក្រុមកីឡាករ និងក្រុមកីឡាការិនីរបស់ប្រេស៊ីលធ្វើបានល្អជាងគេ។BFដំបូងយើងទៅទស្សនាការប្រកួតក្រុមកីឡាការិនីរបស់សាធារណៈរដ្ឋឆេកដែលមាន Kristyna Kolocova និង Michala Kvapilova បានយកឈ្នះទៅលើក្រុមកីឡាការិនីម្ចាស់ផ្ទះអូទ្រីស Katharina Schutzenhofer និង Stefanie Schwaiger ជាមួយលទ្ធផល ២សិត១ ពិន្ទុ 31-29, 13-21, 15-7។ ហើយបន្តទៅទៀតនេះគឺក្រុមកីឡាការិនីប្រេស៊ីល Maria Antonelli និង Carolina Solberg Salgado បានយកឈ្នះដ៏តានតឹងដែរទៅលើកីឡាការិនីអាមេរិកដែលមាននាង Sara Hughes និង Kelly Claes ដោយលទ្ធផល 18-21, 21-16 នឹង 15-8។ ហើយការប្រកួតនារីបន្តនេះគឺក្រុមកីឡាការិនីស្វីស Anouk Verge-Depre និង Joana Heidrich បានធ្វើឲ្យមានភ្ញាក់ផ្អើលជាខ្លាំងដោយបានបំបាក់កីឡាការិនីជើងខ្លាំងប្រេស៊ីល Barbara Seixas De Freitas និង Fernanda Alves ដោយពិន្ទុមិនឲ្យតដៃបាន 23-21នឹង 21-19 ផងដែរ។

ងាកមកទស្សនាការប្រកួតបុរសវិញម្ដងកីឡាករប្រេស៊ីល Alison Cerutti ដែលមានដៃគូ Bruno Oscar Schmidt បានវាយឈ្នះលើក្រុមឡាត់វៀ Martins Plavins និង Haralds Regza ដោយលទ្ធផល២សិត០ជាមួយពិន្ទុ 21-19 នឹង 21-19 ផងដែរ។ ហើយចុងក្រោយនេះក៏ក្រុមកីឡាករប្រេស៊ីល Pedro Solberg និង Gustavo Albrecht Carvalhaes បានយកឈ្នះ Robin Seidl and Tobias Winter របស់ម្ចាស់ផ្ទះជាមួយលទ្ធផលពិន្ទុ 21-19 នឹង 21-14 ធ្វើឲ្យគេឈរលើបំផុតក្នុងពូល H ផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ