កីឡា​វ៉ូ​ស៊ូ​កម្ពុជា​ហ្វឹកហាត់ ​៣​ដំណាក់កាល​​ត្រៀម​ការ​ប្រកួត​ស៊ី​ហ្គេម​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី

55

វ៉ូស៊ូ៖ កីឡាករកីឡាការិនីរបស់សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានត្រៀមរួចរាល់ហើយដើម្បីចេញទៅប្រកួតប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីចុងខែសីហាខាងមុខ នេះបើតាមប្រសាសន៍លើកឡើងរបស់លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា។Wusuអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជារូបនេះបានឲ្យដឹងទៀតថា ចំពោះកីឡាករកីឡាការិនីវ៉ូស៊ូទាំងអស់បានធ្វើការហ្វឹកហាត់ តាំងពីមុនការប្រមូលផ្ដុំកីឡាករជម្រើសជាតិកាលពីខែកុម្ភៈមកម្ល៉េះ។ សហព័ន្ធអនុវត្តន៍បានយ៉ាងល្អតាមផែនការរបស់ក្រសួងអប់រំ ក៏ដូចជាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដាក់ឲ្យ។ ចំពោះផែកការនោះមាន ៣ដំណាក់កាល គឺទី១ ដំណាក់កាលរៀបចំ, ទី២ ដំណាក់កាលត្រៀម និងទី៣ ដំណាក់កាលប្រកួត  ហើយនៅពេលនេះគឺឈានដល់ដំណាក់កាលចុងក្រោយនេះហើយ។ អគ្គលេខាធិការខាងលើបន្តថា កីឡាករកីឡាការិនីមួយចំនួនបានចេញទៅហ្វឹកហាត់នៅប្រទេសចិននាពេលកន្លងមកផងដែរ ហើយមើលឃើញថាពួកគេមានការយល់ដឹងច្រើនពីការចេញទៅហ្វឹកហាត់ផងដែរ។

សមត្ថភាពកីឡាករកីឡាការិនីនាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនជាងឆ្នាំមុនៗទៅទៀត ដូចជាកម្លាំងកាយ ចលនាផ្សេងៗមានភាពរហ័សរហួន ប៉ុន្តែលោកក៏បានតាមដានពីការរីកចម្រើនរបស់ប្រទេសជិតខាង ដែលជាដៃគូប្រកួតប្រជែងផងដែរដើម្បីបង្កើនសមត្ថភាពកីឡាករបន្ថែមទៀត។ សូមបញ្ជាក់ថា ក្រុមកីឡាករជម្រើសជាតិកីឡាវ៉ូស៊ូកម្ពុជា ៤រូបបានប្រមូលផ្ដុំ និងខិតខំហ្វឹកហាត់តាំងពីដើមខែកុម្ភៈមក ដើម្បីត្រៀមសម្រាប់ចូលរួមប្រកួតប្រជែងយកមេដាយនៅកីឡាស៊ីហ្គេមលើកទី២៩នេះ។ តែដោយម្ចាស់ផ្ទះម៉ាឡេស៊ីបានកាត់ចេញនូវគ្រប់វិញ្ញាសាប្រយុទ្ធ ដូចច្នេះកីឡាករវ៉ូស៊ូកម្ពុជាត្រូវហ្វឹកហាត់លើផ្នែកសម្ដែងវិញ៕