មេធាវី​១៦​នាក់ ​ស្បថ​ឱ្យ​រង​បាប​កម្ម​ និង​វេទនា​មួយ​ជីវិត​ បើ​ធ្វើ​ខុស​វិជ្ជា​ជីវៈ​

216

ភ្នំពេញ៖ សូមប្តេជ្ញាជាឱឡារិកថា «ក្នុងនាមជាមេធាវី សូមគោរពឲ្យល្អបំផុត អនុវត្តតាមច្បាប់ និងមិនលុះដោយអគតិទាំង៤។ ប្រសិនបើបំពានពាក្យប្តេជ្ញានេះ សូមទទួលរងនូវបាបកម្មរងទុក្ខវេទនា។ ប៉ុន្តែបើប្រព្រឹត្តបានល្អត្រឹមត្រូវ នឹងមានលុះដោយអគតិទាំង៤ទេ មានសេចក្ដីសុខចម្រើន»។


ខាងលើកនេះជាពាក្យសម្បថរបស់បេក្ខជន និងបេក្ខនារី ១៦រូប បានស្បថសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ជាមួយនឹងការប្តេជ្ញាចិត្តគោរព តាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី ព្រមទាំងច្បាប់ទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីស្បថនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក សួន វិសាល ជាប្រធាន លោក ចាយ ច័ន្ទតារាវណ្ណ លោកស្រី ទិត សុទ្ធីបូរ៉ាលក្ខណ៍ ជាសមាជិក និងលោក ហ៊ាន រិទ្ធ ជាតំណាងមហាអយ្យការ៕