បើ​សិន​មាន​ជន​ណា​ ឫ​ក្រុមហ៊ុន​ណា ​បន្លំ​យក​ផលិតផល​ក្លែងក្លាយ​​​ មក​លក់ ​​សូម​រាយការណ៍​ និង​ទាក់ទង​មកកាន់ ​មន្ត្រី​កាំកុងត្រូល​ជាបន្ទាន់

89

 

បន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូល បានអំពាវនាវដល់ប្រជាពលរដ្ឋ បើសិន ជាមានជនណា ឫ ក៏ក្រុមហ៊ុនណា ហ៊ានបន្លំយកផលិតផលក្លែងក្លាយខូចគុណភាព ហួសសុពលភាព និងមានផ្ទុកសារធាតុគីមី យកមកលក់ និងចែកចាយនោះ! សូមរាយការណ៍ និងទាក់ទងមកកាន់ មន្ត្រីកាំកុងត្រូលជាបន្ទាន់ ដើម្បីងាយស្រួលក្នុងការចុះទប់ស្កាត់ និងហាមឃាត់ភ្លាមៗ។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានលើកឡើង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងឱកាសចុះ ត្រួតពិនិត្យរកសារធាតុគីមីលើចំណីអាហារ បន្លែផ្លែឈើ និង ត្រីសាច់ក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។

លោក ស៊ាន ស៊ីណាត បានឲ្យដឹងថា ដោយផ្អែកទៅលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងការណែនាំ របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល លោកតែងតែដឹកនាំមន្ត្រីក្រោមឱវាទដោយសហការជាមួយមន្ត្រីពាក់ព័ន្ធចុះជាប្រចាំតាមទីផ្សារ សាលារៀន ផ្សារទំនើប នឹងម៉ាតដើម្បីតាមដានត្រួតពិនិត្យនឹងអប់រំដល់អាជីវករដែលឆ្លៀតដាក់លក់នូវផលិតផលហាមឃាត់ដែលនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។

លោក បានបញ្ជាក់ផងដែរថា នៅថ្ងៃនេះ មន្ត្រីជំនាញបានយកផលិតផលចំនួន៣០មុខ រួមមាន ៖ ដូចជា បន្លែផ្លែឈើត្រីសាច់ សរសៃគុយទាវ។ល។ មកធ្វើការពិសោធន៍។ ជាលទ្ធផលក្នុងការពិសោធន៍ទាំង៣០មុខខាងលើមិនមានសារធាតុគីមីអ្វីឡើយ។

សម្រាប់លោក ហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងជោគជ័យ បានអោយដឹងដែរថា រូបលោកតែងតែផ្សព្វផ្សាយដល់អាជីវករលក់ដូរទាំងអស់ធ្វើយ៉ាងណាកុំប្រើប្រាស់សារធាតុគីមីក្នុងចំណីអាហារ ឬលក់របស់ខូចគុណភាព បើមានលក់ ក្នុងពេលមន្ដ្រីកាំកុងត្រូលចុះពិនិត្យរកឃើញនិងឈប់អោយលក់ក្នុងផ្សារទៀត។ការធ្វើបែបនេះ ដើម្បីចូលរួមលើកស្ទួយសុខភាពពលរដ្ឋ និងដើម្បីពង្រឹងគុណភាពម្ហូបអាហារជាមួយមន្ត្រីជំនាញ៕

photo_2017-08-03_10-42-12 photo_2017-08-03_10-42-13 (2) photo_2017-08-03_10-42-13 (4) photo_2017-08-03_10-42-12 (3) photo_2017-08-03_10-42-13 (3) photo_2017-08-03_10-42-11 (2) photo_2017-08-03_10-42-12 (2) photo_2017-08-03_10-42-13