Jesus Navas​ បង្ហាញ​ខ្លួន​ជាថ្មី​ជាមួយ​ក្លឹប​ចាស់ Sevilla​ ក្រោយ​នៅ​ក្រៅ​ក្រសែភ្នែក Pep

1311

បាល់ទាត់៖ កីឡាករខ្សែបំរើស្លាប Jesus Navas កាលពីថ្ងៃពុធម្សិលម៉ិញនេះ បានបង្ហាញខ្លួនជាមួយក្លឹបចាស់របស់ខ្លួន Sevilla ជាថ្មីម្ដងទៀតក្រោយយល់ព្រមផ្ទេរមកដោយពុំមានតំលៃខ្លួន។Jesus-Navaហើយការមកដល់របស់ Jesus Navas វ័យ ៣១ឆ្នាំរូបនេះគឺត្រូវបានការរងចាំស្វាគមន៍ជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួននៅក្នុងសន្និសីទ ពោលគឺជាការមកដល់ក្លឹបលើកទី២។ ថ្លែងចំពោះអ្នកគាំទ្រ Navas បានប្រាប់ថា គេរីករាយក្រោយបានមកដល់ទឹកដីចាស់គេមានអារម្មណ៍ថាកក់ក្ដៅ ដែលមានអ្នកគាំទ្រនៅតែពេញចិត្តគេ ដូច្នេះការវិលមកទឹកដីអេស្ប៉ាញនេះគេនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធផលជួយក្រុម Sevilla ហើយសង្ឃឹមថា ក្តីសង្ឃឹមរបស់គេនឹងក្លាយជាការពិតផងដែរ។ ហើយក៏បានលើកឡើងដែរថា ការរស់នៅអង់គ្លេសជាមួយ Manchester City ក៏រីករាយដែរ ប៉ុន្តែវាមិនពេលវេលាល្អទេដោយគេមានរបួសច្រើន។

រំលឹកថា ការផ្ទេរពី Sevilla ដំបូងមកកាន់ Manchester City នៅឆ្នាំ២០១៣ Jesus Navas គឺមានតំលៃខ្លួន ១៤.៩លានផោន ហើយការមកវិលមកក្លឹបជាលើកទី២ នេះគេនឹងអាចបំបែកកំណត់ត្រាកីឡាករលេងបានច្រើនជាងគេឲ្យក្លឹបផងដែរ ដោយបច្ចុប្បន្នគេលេងបាន ៣៩៣ប្រកួត ខណៈដែល Juan ArzaInigo ជាអ្នកគ្រប់គ្រងកំណត់ត្រានេះដោយបង្ហាញខ្លួនឲ្យក្លឹប ៤១៩លើក៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ