បេសកជន​អ្នក​ជិះ​ស្គី​លើ​បន្ទះក្ដារ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ប្រាសាទ​អង្គរវត្ត និង​ឆ្នេរសមុទ្រ​កម្ពុជា​

82

ជិះស្គី៖ បេសកជនអ្នកជិះស្គីលើបន្ទះក្ដារដំបូង របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកឈ្មោះ Neftalie Williams ដែលបាននាំមកដោយមានការគាំទ្រ និងរៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងគោលបំណងលើកកម្ពស់ការយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់យុវជនកម្ពុជាតាមរយៈការបង្ហាត់បង្ហាញ ការជិះស្គីលើក្ដារបន្ទះនៅតាមអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យ និងសាកលវិទ្យាល័យនានា។Neftalie-Williamsទន្ទឹមនឹងនោះកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះលោក Neftalie Williams បានអញ្ជើញទៅធ្វើបទបង្ហាញនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រា ដែលមាននិស្សិតចូលរួមជិត ១០០នាក់។ ក្រោយចប់បទបង្ហាញបេសកជនដែលកំពុងតែសិក្សា យកសញ្ញាប័ត្របណ្ឌិតនៅសាកលវិទ្យាល័យ Waikato នៃប្រទេសនូវែលហ្សេឡង់រូបនេះបានឲ្យដឹងថា “គាត់សង្កេតឃើញថា យុវជនកម្ពុជានៅមានចំនួនតិចដែលចូលចិត្ត និងនិយមលេងកីឡាជិះស្គីក្ដារបន្ទះ ប៉ុន្តែយុវជនភាគតិចទាំងនេះគេពិតជាស្រលាញ់កីឡាជិះស្គីក្ដារបន្ទះនេះ”។ Neftalie William បាននិយាយទាំងទឹកមុខសប្បាយរីករាយថា “ក្រោយពីការបេសកកម្មការងារ គាត់មានបំណងចង់ទៅទស្សនាទឹកដីប្រាសាទអង្គរវត្ត ហើយនឹងបន្តដំណើរទៅលេងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ព្រោះកន្លងមកគាត់ធ្លាប់តែឃើញតាមរយៈរូបភាព”។ សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ទី០៥ ស្អែកនេះពីម៉ោង៩ ដល់ម៉ោង ១១ព្រឹកលោក Neftalie Williams និងមានកម្មវិធីសម្ដែងពីការជិះស្គីលើបន្ទះក្ដារ ជូនសាធារណជនទស្សនានៅពហុកីឡាដ្ឋានជាតិអូឡាំពិក (មុខទីលានកីឡាបាល់បោះ)៕