កីឡាករ​កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ ​១១​គ្រឿង​ក្នុង​ថ្ងៃ​បើកឆាក​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក​លើក​ទី​៥

46

វ៉ូវីណាម៖ កីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជាចូលរួមប្រកួតថ្ងៃដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ ដែលប្រទេសឥណ្ឌាទទួលធ្វើជាម្ចាស់ផ្ទះ។ ដំណើរការប្រកួតនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញដែលមាន ២២ប្រទេសចូលរួម និងមានវិញ្ញាសាប្រកួតសរុបចំនួន ៤៣វិញ្ញាសា នោះកីឡាករកីឡាការិនីវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយចំនួន១១គ្រឿង។Vovលោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងនៅកន្លែងប្រកួតថា ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមពិភពលោកនេះ កម្ពុជាមានវិញ្ញាសាប្រកួតចំនួន១១វិញ្ញាសា, វិញ្ញាសាសម្ដែងចំនួន៧វិញ្ញាសា និងប្រយុទ្ធ៤ប្រភេទទម្ងន់ ក្នុងនោះកីឡាករកីឡាការិនីកម្ពុជាដណ្ដើម បានមេដាយ ចំនួន១១គ្រឿង។ លោកបញ្ជាក់ទៀតថា មេដាយទាំង១១គ្រឿងដែលកីឡាករកីឡាការិនីដណ្ដើមបាននោះ វិញ្ញាសាប្រកួតសម្ដែងដណ្ដើមបានមេដាយចំនួន៧គ្រឿង ក្នុងនោះវិញ្ញាសាសម្ដែងមានដូចជា៖
1-វិញ្ញាសាសម្ដែងបុរស៤នាក់កៀបករទទួលបានមេដាយសំរិទ្ធ
2-វិញ្ញាសាសម្ដែងបុរស២នាក់ប្រើកំបិតតូចទទួលបានមេដាយសំរិទ្ធ
3.វិញ្ញាសាសម្ដែងមេគុននារីឯកកក្តជនប្រាក់
4-វិញ្ញាសាសម្ដែងកក្តតានារីឯកកក្តជនទទួលបានមេដាយសំរិទ្ធ
5-វិញ្ញាសាសម្ដែងកក្តានារី៣នាក់ទទួលបានមេដាយមាស
6-សម្ដែងកក្តាបុរស៣នាក់ទទួលបានមេដាយប្រាក់
7-វិញ្ញាសាសម្ដែងបុរស៤នាក់អត់ប្រើអាវុធទទួលមេដាយសំរិទ្ធ។
រីឯវិញ្ញាសាប្រយុទ្ធ ៤ប្រភេទទម្ងន់ដែលមានប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម កីឡាករ ទិន ឌិន ទទួលបានមេដាយមាស ឈ្នះកីឡាករមកពីប្រទេសវៀតណាម.ប្រយុទ្ធទម្ងន់ ៦០គីឡូក្រាមកីឡាករ ទិន ភាព ហៅសែនរ៉ាឌីទទួលបានមេដាយប្រាក់ ប្រកួតចាញ់កីឡាប្រទេសវៀតណាមវគ្គផ្ដាច់ព្រ័ត្រ, កីឡាការិនី ម៉ៅ ម៉ូនីតាទទួលបានមេដាយប្រាក់ឈ្នះកីឡាការិនីប្រទេសកូឌឺវ័រ ឡើងវគ្គផ្ដាច់ព្រ័ត្រចាញ់កីឡាការិនីប្រទេសវៀតណាមទទួលបានមេដាយប្រាក់។ សូមបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥នេះ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿង មេដាយមាស ២គ្រឿង ប្រាក់ ៥គ្រឿង និងសំរិទ្ធ ៤គ្រឿង ក្នុងនោះកម្ពុជាបានដាក់វិញ្ញាសាចូលរួមប្រកួតចំនួន ២៩វិញ្ញាសា រួមមានវិញ្ញាសាសម្ដែងចំនួន ២២វិញ្ញាសា និងប្រយុទ្ធចំនួន ៧វិញ្ញាសា៕