ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​បោះទុន ២លាន​ដុល្លារ នាំចូល​ម៉ាស៊ីន​ស្វយ័ត​ប្រវត្តិ​លើកដំបូង​នៅ​កម្ពុជា​

119

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីប្រទេសថៃ បានសម្រេចបោះទុន ២ លានដុល្លារអាមេរិកនាំចូលម៉ាស៊ីនស្វយ័តប្រវត្តិលើកដំបូងនៅកម្ពុជា ហើយនេះ ជាការនាំលក់សិទ្ធិ(Franchise)លើកដំបូងផ្នែកគ្រឿងម៉ាស៊ីន នៅកម្ពុជា។

លោក ឯល រ៉ូហ្សែត ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេខេវេនឌីង (kk Vending ) បានថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃទី ៤ខែសីហា ក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញថា ក្រុមហ៊ុន (KK Vending Machine ) ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរ និងតំណាងក្រុមហ៊ុនមកពីប្រទេសថៃ បានបោះទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក ដើម្បីលក់សិទ្ធិ(Franchise) នាំចូលម៉ាស៊ីនស្វយ័តប្រវត្តិ (Vending Machine ) ជាប្រភេទម៉ាស៊ីនអាចទូរទាត់ប្រាក់ ដោយស្វ័យប្រវត្តិ។

លោក បានបន្តថា ថ្ងៃនេះជាការបង្ហាញវត្តមានក្រុមហ៊ុនថ្មីសឡាងនៅកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ហើយជាការវិនិយោគចាប់ដៃគូរជាមួយរោងចក្រមកពីប្រទេសថៃផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន (Vending Machine ) នៅកម្ពុជាតែម្តង។

លោកបានថ្លែងទៀតថា ដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពល្អប្រសើរ ទើបជម្រុញឲ្យក្រុមហ៊ុនសម្រេចបោះទុនវិនិយោគ ដើម្បីផ្គត់ផ្គង់ និងបើកទីផ្សារលក់សិទ្ធិ(Franchise) បម្រើដល់ភាពងាយស្រួលដល់អតិថិជននៅក្នុងប្រទេសកម្ពុជាផងដែរ។

សម្រាប់ លោក ថាក់ស៊ីន ផាដចាក់គល់ តំណាងដៃគូរវិនិយោគមកពីប្រទេសថៃ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលច្រើន ហើយសង្ឃឹមថា ការវិនិយោគលក់សិទ្ធិ ឬ (Franchise)នៅពេលនេះ នឹងផ្តល់ផលចំណេញសម្រាប់ប្រជាជននៅកម្ពុជាផងដែរ។

ក្រុមហ៊ុន ខេខេវេនឌីង ម៉ាស៊ីន (KK Vending Machine ) បានទទួលសិទ្ធិផ្តាច់មុខលក់ សិទ្ធិ(Franchise) លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានគម្រោងបើកសាខាថ្មីឲ្យបាន ៤០០ កន្លែងទៀត នៅឆ្នាំ២០១៧នេះ។

តំណាងក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ការវិនិយោគនេះ នឹងក្លាយសមិទ្ធផលថ្មីនិងគួរជាទីចាប់អារម្មណ៍របស់អតិថិជនកម្ពុជា ដែលមានតម្រូវការ ម៉ាស៊ីន បោកសំលៀកបំពាក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនចម្រោះទឹក និងម៉ាស៊ីនលាងឡាន និងម៉ូតូរបស់ក្រុមហ៊ុនចាប់ពីពេលនេះតទៅ៕

rozet2 rozet1 rozet