ខ្យល់​កន្ត្រាក់​បង្ក​ការ​ខូចខាត​ផ្ទះ​ពលរដ្ឋ១០៦ខ្នង,កម្លាំង​សមត្ថកិច្ច​ប្រញាប់​ជួយ​សម្ភារៈ នឹង​ជួសជុល

81

 

បន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់ បោកបក់ និងស្វាយរលំ ផ្ទះប្រជាពលរដ្ឋលើភូមិសាស្ត្រ ៦ឃុំ មានឃុំគោកបល័ង្គ ,អូរប្រាសាទ ,បន្ទាយនាង ,រហាត់ទឹក ,ចំណោម និងឃុំភ្នំតូច ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យផ្ទះអ្នកភូមិ សាលារៀន មានការខូចខាតធ្ងន់ស្រាលប្រមាណ១០៦ ខ្នង ។

លោក រត្ន័ ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរី អោយដឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា គ្រោះធម្មជាតិនៅបង្កឡើងកាលពីល្ងាច និងយប់ថ្ងៃទី៣សីហា។

ឯកឧត្តម សួន បវរ អភិបាលខេត្ត លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកមង្គលបុរី កងកម្លាំង និងអ្នកពាក់ព័ន្ធ បាននឹងកំពុងចុះពិនិត្យដោះស្រាយ ។

លោកឩត្តមសេនីយ៍ សេង ធារិន មេបញ្ជាការស្តីកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងក៏បាននឹងបញ្ជូនទៅជួយរើរៀបចំ និងត្រៀមជួសជុលជូនជនរងគ្រោះ៕

photo_2017-08-04_17-03-33 photo_2017-08-04_17-03-28 photo_2017-08-04_17-03-03 photo_2017-08-04_17-02-54 photo_2017-08-04_17-02-53 photo_2017-08-04_17-03-18 photo_2017-08-04_17-03-08