Arsenal លើក​ពាន Community Shield ក្រោយ​ឈ្នះ Chelsea បាល់ ១១​ម៉ែត្រ​កាត់សេចក្ដី​

32

បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal ក្លាយជាជើងឯកពានរង្វាន់ FA Community Shield ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដីថ្ងៃអាទិត្យម្សិលម៉ិញនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។Asក្រុមជើងឯក Premier League តោខៀវ Chelsea បើកការនាំមុខមុនដោយ Victor Moses នាទីទី៤៦។ ហៀបនឹងចប់ទៅហើយនៅសល់ ១០នាទីទៀតចប់ការប្រកួត Chelsea សល់គ្នាតែ ១០នាក់ក្រោយ Pedro Rodriguez បានកាតក្រហមបណ្ដេញចេញពីការប្រកួត។ បាល់ Freekick នោះហើយដែល Arsenal តាមស្មើបានសំរេចដោយការតែតបញ្ចូលទីដោយ Sead Kolasinac។ ១-១ ចប់ការប្រកួតឈានដល់វគ្គ ១១ម៉ែត្រកាត់សេចក្ដី។ អ្នកចាំទី Chelsea, Thibaut Courtois និងខ្សែប្រយុទ្ធចំណូលថ្មី Alvaro Morata ទាត់បាល់ ១១ម៉ែត្រមិនចូល ខណៈខ្សែប្រយុទ្ធបារាំង Olivier Giroud ជាអ្នកស៊ុតសំរេចគ្រាប់ចុងក្រោយអោយ Arsenal លើកពាន FA Community Shield។ Chelsea នឹងចាប់ផ្ដើមបើករដូវកាលថ្មី Premier League ជួបជាមួយ Burnley ថ្ងៃសៅរ៍នេះ ខណៈ Arsenal ទទួល Leicester City ថ្ងៃសុក្រ៕
អត្ថបទ៖នាង សុភាវុធ