Petra Kvitova យកឈ្នះ Carla Suarez Navarro ជុំ​ទី​១ ពាន Rogers Cup

102

តេន្នីស៖ កីឡាការិនីលំដាប់ទី១៤ ពិភពលោកមកពីសាធារណៈរដ្ឋឆេក Petra Kvitova បានទំលាក់គូប្រកួតនាងសញ្ជាតិអេស្ប៉ាញ Carla Suarez Navaro លំដាប់ទី៣២ ពិភពលោកនៅក្នុងថ្ងៃដំបូងនៅព្រឹត្តិការណ៍ Rogers Cup ដែលរៀបចំធ្វើឡើងនៅទីក្រុង Toronto ប្រទេសកាណាដា។
កីឡាការិនី Petra Kvitova បានប្រឹងប្រែងជាខ្លាំង ក្រោយសះស្បើយពីរបួសដើម្បីកក់កៅអីប្រកួតជុំទី២ បន្ត ក្រោយពីបានយកឈ្នះទៅលើកីឡាការិនីជើងខ្លាំងអេស្ប៉ាញ Carla Suarez Navaro ដោយលទ្ធផល ២សិត០ ជាមួយនឹងពិន្ទុសិតទី១ ងាយៗ 6-1 ប៉ុន្តែនៅសិតទី២ មានសភាពតានតឹងខ្លាំងដោយមានការប្រកួតគ្នាដល់ទៅ 6-6 tiebreak តែយ៉ាងណាក៏ដោយកីឡាការិនីមកពីឆេកមានសំណាងជាង ដោយនាងបានយកឈ្នះ 7-5 នឹងសរុបក្នុងការប្រកួតបានចំណាយពេល ១ម៉ោងនឹង ៣៦នាទីឯណោះ។ ដូច្នេះនាង Kvitova វ័យ ២៧ឆ្នាំដែលធ្លាប់បានគ្រងជើងឯកឆ្នាំ២០១២ រូបនេះនឹងបន្តជួបជាមួយកីឡាការិនីអាមេរិក Sloane Stephens វ័យ ២៤ឆ្នាំនៅថ្ងៃពុធស្អែកនេះជុំទី២៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ