រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​គោល​ដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​

74

ថៃ៖ កាលពីថ្ងៃអង្គារម្សិលមិញរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha អំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការណ៍របស់លោកទៅកាន់ប្រទេសថៃ ដែលគេគិតថាជាសញ្ញាមួយនៃការធ្វើឲ្យល្អប្រសើរឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។Us-Thនេះជាដំណើរទស្សនកិច្ចថ្នាក់កំពូលបំផុតរបស់របស់មន្ត្រីអាមេរិក ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដែលបានធ្វើឲ្យទំនាក់ទំនងធ្លាក់ចុះជាមួយសហរដ្ឋអាមេរិក និងធ្វើឲ្យរដ្ឋាភិបាលយោធាថៃងាកកាន់តែជិតមករកចិនវិញ។ ស្ថិតនៅក្នុងចំណោមអាទិភាពកំពូលរបស់លោក Tillerson បានជំរុញឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តការងារបន្ថែមទៀត ដើម្បីជួយកាត់បន្ថយចរន្តមូលនិធិសម្រាប់កូរ៉េខាងជើង ហើយអាមេរិកនៅតែបើកទ្វារជានិច្ចសម្រាប់តុចរចា បើសិនជារដ្ឋឯកកោមួយនេះបញ្ឈប់ការសាកល្បងមីស៊ីលរបស់ខ្លួន។

ប៉ុន្តែបញ្ហានយោបាយថៃ និងកំណត់ត្រាសិទ្ធិមនុស្សនឹងត្រូវផ្ដោតសំខាន់ផងដែរ។ សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជាមួយលោក ប្រាយុទ្ធ និងបានអញ្ជើញគាត់ឲ្យទៅកាន់សេតវិមានទៀតផង ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទណាមួយត្រូវបានកំណត់នោះទេ៕
អត្ថបទ៖ សារ៉ាត់