សមត្ថកិច្ច​ច្រកព្រំដែន​ប៉ោយប៉ែត ​រឹបអូស​សាច់មាន់ ​ខូចគុណភាព​បាន​ជិត​២តោន​

47

បន្ទាយមានជ័យ ៖ មន្ត្រីកាំកុងត្រូល នឹងសមត្ថកិច្ចចម្រុះនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្តស្ទាក់ចាប់ផលិតផលសាច់មាន់ដែលលួចបន្លំបង្កប់ក្នុងរទេះនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបាននាំយកទៅបំផ្លាញចោលជាបន្តបន្ទាប់ដែរ។

ក្នុងប្រតិបត្តិការបង្ក្រាបទំនិញម្ហូបអាហារខូចគុណភាព កាលពីថ្ងៃទី០៧០៨ ខែសីហានេះ សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានស្ទាក់ចាប់បាន ផលិតផលសាច់មាន់ចម្រុះជិតពីរតោន នៅពេលកំពុងត្រូវបានដឹកជញ្ជូនតាមដងផ្លូវលំម្តុំផ្សារអគ្គៈ ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងបោយប៉ែត។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ទំនិញម្ហូបអាហារខូចគុណភាពដែលត្រូវបានហាមឃាត់ដឹកជញ្ជូនចូលប្រទេសកម្ពុជានេះ ត្រូវបានជនល្មើសលួចដឹកចូលដោយបង្កប់តាមរទេះដឹកអីវ៉ាន់ផ្សេងពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប៉ុន្តែសមត្ថកិច្ចបានដឹង ហើយស្ទាក់បង្ក្រាបនៅហួសពីដែនច្រកទ្វារ។

មន្ត្រីកាំកុងត្រូល បាននិយាយថា ខ្លួននឹងស្វែងរកចាប់ខ្លួនជនល្មើសដូចខាងលើដើម្បីឲ្យរាងចាលនិងឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងទៀតដើម្បីបង្ការការពារគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋដែលបរិភោគផលិតផលសាច់មាន់ទាំងនោះ៕

camcongtrol bmc1 camcongtrol bmc2 camcongtrol bmc