ជើង​ហោះហើរ​ថ្មី​ត​ភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ នឹង​ទីក្រុង​កូ​ឡា​ឡាំ​ពូ​ ចាប់​ផ្ដើម​ហោះហើរ​ត្រង់

1827

ភ្នំពេញ ៖ ជើងហោះហើរអន្តរជាតិថ្មីតភ្ជាប់ពីខេត្តព្រះសីហនុ និងទីក្រុងកូឡាឡាំពូ ចាប់ផ្តើមហោះហើរជាផ្លូវការហើយ នៅថ្ងៃទី ៩ ខែសីហានេះ របស់ក្រុមហ៊ុន AirAsia

លោក Sepencer Lee ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន AirAsia Berhad បានថ្លែងនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន នៅថ្ងៃទី ៩ខែសីហានេះថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ បង្ហាញពីការស្គាល់កាន់តែច្បាស់ពីវិស័យទេសចរចម្រុះ និងដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងជាពិសេស តម្រូវការកើនឡើងគោលដៅឆ្នេរសមុទ្រតែម្តង។

លោក បានបន្តថា ការហោះហើរត្រង់នេះ បើកការហោះរហើរថ្ងៃ ចន្ទ ពុធ សុក្រ និងអាទិត្យនឹង ទទួលបានលទ្ធផលជោគជ័យជាមួយអ្នកដំណើរពេញសម្រាប់ផ្លូវហោះហើរលើកទី៥០ របស់ក្រុមហ៊ុនផ្ទាល់ ហើយក្រុមហ៊ុននឹងប្តេជ្ញាចិត្ត ជំរុញការខិតខំប្រឹងប្រែងវិស័យទេសចរទៅកាន់គ្រប់ប្រទេសទាំងអស់ ដែលមានប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់តែម្តង។

លោក បានថ្លែងទៀតថា ទីក្រុងឆ្នេររបស់ប្រទេសកម្ពុជា បានបង្ហាញសក្ដានុពល និងឱកាសថាមពលធំ នៅក្នុងលក្ខខ័ណ្ឌ នៃវិស័យទេសចរ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមចំណែកជាមួយ និងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍខេត្តព្រះសីហនុបន្ថែមទៀត។

លោក បានបន្ថែមថា ក្នុងចំណោមគោលដៅទាំង ១២០ ក្រុមហ៊ុនសង្ឃឹមថា នឹងអភិវឌ្ឍន៍ទីក្រុងនេះទៅជាគោលដៅទេសចរដ៏មានប្រជាប្រិយ ដែលអាចឲ្យភ្ញៀវទេសចរក្នុងតំបន់ និងអាស៊ានតែម្តង។

លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា ភាពជាដៃគូដ៏ជោគជ័យជាមួយក្រុមហ៊ុន AirAsia បានបោះជំហានទៅមុខបន្ថែមទៀត ហើយនេះជាគន្លឹះក្នុងការក្នុងការតភ្ជាប់ជើងហោះហើរមកកម្ពុជា និងពិភពលោក។

លោក បានបន្ថែមទៀតថា ការលើកកម្ពស់គោលដៅទេសចររបស់កម្ពុជាគឺជាគោលបំណងមួយដែលគ្រប់គ្នាបានផ្ដួចផ្ដើមគំនិត និងបានសហការជាមួយអាជ្ញាធរទេសចរកម្ពុជាផងដែរ។

ម្ចាស់ភាគហ៊ុននៃព្រលានយន្តហោះកម្ពុជា គឺមានក្រុមហ៊ុនអាកាសយានដ្ឋាន Vinci Airports របស់ប្រទេសបារាំង ៧០% និង Muhibbah Masterom Cambodia 30% ជាក្រុមហ៊ុនបណ្ដាក់ទុន រួមគ្នារវាងម៉ាឡេស៊ី និងកម្ពុជា។

នៅឆ្នាំ២០១៦ មានអ្នកដំណើរឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិកម្ពុជា មានចំនួនសរុបជាង ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាបផ្តល់ការហោះហើរជិត ៥០០ជើងហោះហើរក្នុងមួយសប្តាហ៍ ដោយការតភ្ជាប់ពីទីក្រុងទាំងពីរទៅកាន់ជាង ៤០គោលដៅក្នុងតំបន់។ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានទទួលអ្នកដំណើរ ១៥០ ០០០ នាក់នៅក្នុងឆ្នាំ២០១៦៕

AirAsia1