រដ្ឋមន្ត្រីកសិកម្ម ជំរុញកសិករឲ្យដាំដំឡូងបារាំង

574

មណ្ឌលគិរី ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យប្រជាកសិករនៅកម្ពុជា ជាពិសេសកសិករ នៅខេត្តមណ្ឌលគិរី ពង្រីកផ្ទៃដីដាំដុះដំណាំដំឡូងបារាំង បន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូលដំឡូងបារាំង ពីបរទេស។

ឯកឧត្តម វេង សាខុន ក្នុងទិវារៀបចំការបង្ហាញផលិតកម្មដំណាំដំឡូងបារាំង នៅកម្ពុជា ដែលបានធ្វើ ឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី កាលពីម្សិលមិញនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជា បាននាំចូលដំឡូងបារាំងពីបរទេសជាង៥ពាន់តោនក្នុងមួយឆ្នាំៗ ដូច្នេះដើម្បីកាត់បន្ថយការនាំ ចូលដំឡូងបារាំងទាំងស្រុងពីបរទេស មជ្ឈមណ្ឌលស្រាវជ្រាវដំទ្បូងបារាំងរបស់សាកលវិទ្យាល័យភូមិន្ទ កសិកម្ម ត្រូវខិតខំធ្វើការសិក្សាពិសោធន៍ស្រាវជ្រាវ រកឱ្យឃើញនូវពូជដំទ្បូងបារាំង ដែលមានលក្ខណៈសម ស្របបំផុតសម្រាប់ដាំក្នុងប្រទេសកម្ពុជា ដែលផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ រសជាតិឆ្ងាញ់ និងជាតម្រូវការ ទីផ្សារ។

ឯកឧត្តម បានបញ្ជាក់ទៀតថា បន្ទាប់ពីរកឃើញនូវពូជដែលសមស្របសម្រាប់ដាំក្នុងប្រទេសកម្ពុជា ហើយ ត្រូវសហការជាមួយមន្ទីរកសិកម្មនៅទូទាំងប្រទេសកម្ពុជា រកខេត្តដែលមានផ្ទៃដីអំណោយផល សម្រាប់ដាំដំឡូងបារាំង ដើម្បីផ្ដល់បច្ចេកទេសដាំដុះទៅដល់កសិករនៅក្នុងតំបន់ ឲ្យចេះពីរបៀបនៃការបង្ក បង្កើនផលដំណាំដំឡូងបារាំងនេះ ព្រមទាំងរកគ្រប់មធ្យោបាយ ដើម្បីជួយដល់កសិករ ដោះស្រាយគ្រប់ ហានិភ័យទាំងទ្បាយដែលកសិករជួបប្រទះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់កសិករទាំងអស់ ត្រូវមានភាពឆ្លាតវៃក្នុងការក្តាប់ឱកាស ទីផ្សារកសិកម្មឱ្យបានជាប់ជាប្រចាំ ជាពិសេសគួរជំរុញការដាំដុះលើមុខដំណាំណាដែលបានតម្លៃថ្លៃ ឬមុខ ដំណាំនាំចូលច្រើនជាដើម។ និងត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកបញ្ជាទិញ ឬអ្នកកែច្នៃ ចៀសវាងការ ផលិតបានហើយគ្មានទីផ្សារ ឬច្រើនលើសពីសេចក្តីត្រូវការទៅវិញ។

លោក ជាង ហុង ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម តំណាងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បានបញ្ជាក់ថា គម្រោងនេះ មានរយៈពេលបីឆ្នាំ ដោយកំណត់លើគោលការណ៍បីគឺ () សិក្សាស្រាវជ្រាវពូជក្នុងស្រុក () សិក្សាស្រាវជ្រាវពូជនាំចូលដែលផ្សាំ និងក្សេត្របរិស្ថាននៃខេត្តនេះ និង () ផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តដាំដំឡូងបារាំងដើម្បីកាត់បន្ថយការនាំចូល៕

veng sokum veng sokum3 veng sokum1