អភិបាល​​កោះ​ Guam ​របស់​សហរដ្ឋ​អាមេរិក​​​បាន​ហៅ​ការ​គំរាម​​​វាយប្រហារ​​​របស់​កូរ៉េ​ខាង​ជើង​ថា ​គឺ​មិន​អាច​​ទៅ​រួច​​​ឡើយ​

105
អភិបាលកោះ Guam

អាមេរិក៖ អភិបាលកោះ Guam កាលពីថ្ងៃពុធម្សិលមិញបាននិយាយថា ការព្រមានរបស់កូរ៉េខាងជើងពីលទ្ធភាពវាយប្រហារមីស៊ីល ទៅលើទឹកដីអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកគឺមិនអាចទៅរួចឡើយ ហើយកោះនេះត្រៀមលក្ខណៈជាស្រេចដើម្បីវាយបកទៅនឹងការបង្ករឿងណាមួយ ពោលគឺជាកន្លែងការពារប្រជាជនលើកោះប្រកបដោយយុទ្ធសាស្ត្របំផុត។Us-Nkលោក Calvo បាននិយាយតាមសារ Vedio Online ថា លោកបានធ្វើការទាក់ទងជាមួយសេតវិមានហើយ ក៏បានទទួលការប្រាប់មកវិញពីក្រសួងការពារជាតិ និងក្រសួងសន្តិសុខជាតិថាគ្មានអ្វីប្រែប្រួលទេ ទោះបីជាកោះនេះស្ថិតក្នុងការគំរាមកំហែងក៏ដោយ។ លោកបន្តទៀតថា លោកនឹងធ្វើការកោះប្រជុំជាមួយមេបញ្ជាការយោធាកោះ Guam និងក្រុមឆ្លើយតបបន្ទាន់ ដើម្បីពិភាក្សាពីការត្រៀមលក្ខណៈការពារកោះនេះ៕

អត្ថបទ៖ មករា