នគរបាល​​ក្រុង​ប៉ារីស​​តាម​ប្រមាញ់​​ជន​​​​​ល្មើស​​ដែល​បាន​​បើក​រថយន្ត​បុក​ទាហាន​​​ឲ្យ​របួស​ជា​ច្រើន​នាក់

91

បារាំង៖ នគរបាលនិយាយថា ជនល្មើសបានបើករថយន្ត ១គ្រឿងបុកទាហាន ១ក្រុមក្នុងទីក្រុងប៉ារីសបណ្ដាលឲ្យទាហាន ៦នាក់រងរបួសក្នុងនោះមាន ២នាក់រងរបួសធ្ងន់។

Paris1

ប្រតិបត្តិការរបស់កម្លាំងនគរបាលបន្ទាន់បានធ្វើសកម្មភាពដើម្បីស្វែងរករថយន្ត ១គ្រឿងដែលគេរាយការណ៍ថាជារថយន្តម៉ាក BMW ហើយនឹងអ្នកបើកបរដែលពាក់ព័ន្ធនឹងការបង្កហេតុនៅភាគពាយព្យនៃសង្កាត់ Levallois Perret ជាយក្រុងប៉ារីស។ ខណៈដែលការប្រមាញ់ជនល្មើសនៅតែបន្តធ្វើនោះ ការិយាល័យសុភាចារបុរសក្រុងប៉ារីសនិយាយថា អង្គភាពប្រឆាំងភេរវកម្មរបស់ខ្លួនកំពុងពិនិត្យមើលពីការសម្លាប់គិតទុកជាមុខ នៃសំណុំរឿងដែលពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ភេរវជន។ កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំកន្លងទៅមនុស្ស ១៣០នាក់ត្រូវបានគេសម្លាប់នៅពេលយប់ និងជាង ១០០នាក់ទៀតរងរបួសនៅក្រុងប៉ារីសដោយការវាយប្រហាររបស់ក្រុមជីហាត៕

អត្ថបទ៖ មករា