ក្លឹប​ប្រេ​ស៊ី​ល Gremio​ ទំលាក់ Godoy Cruz របស់​អា​ហ្ស​ង់​ទិន​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ Copa Libertadores

81

បាល់ទាត់៖ Gremio បានក្លាយជាក្លឹបបាល់ទាត់ប្រេស៊ីលទី២ ហើយដែលមានឈ្មោះឡើងមកលេងនៅក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់នៅអាមេរិកឡាទិន Copa Libertadores Cup ក្រោយពីពានយកឈ្នះជើងទី២ ក្នុងលទ្ធផល 2-1 លើក្រុម Godoy Cruz របស់អាហ្សង់ទិនជើងទី២ នឹងសរុបទាំងពីរជើងគឺក្លឹប Gremioឈ្នះ 3-1។Gremioការប្រកួតជើងទី២ នេះធ្វើឡើងនៅលើទឹកដីប្រេស៊ីលើកីឡដ្ឋាន Arena do Gremio នាទីក្រុង Porto Alegreកីឡាករក្រុមភ្ញៀវអាវសមានឱកាសទាត់បញ្ចូលទីបានមុនពី Javier Correa បានយ៉ាងល្អនៅនាទីទី14 ឲ្យ Godoy Cruz ប៉ុន្តែមុនចប់វគ្គទី១ នាទីទី២៩ កីឡាករ Pedro Rocha ជាអ្នកទាមទាររកគ្រាប់តាមស្មើបានសម្រេចឲ្យម្ចាស់ផ្ទះ Gremio អាវខៀវ 1-1 ខណៈដែល Pedro Rocha ដដែលស៊ុតបុករបាទីនាទីទី៤៣។ ឈានចូលវគ្គទី២ ម្ចាស់ផ្ទះ Gremio ដាក់សម្ពាធបន្តដោយកីឡាករ Pedro Rocha ដដែលបើកការនាំមុខវិញ 2-1 នៅនាទីទី៥៩ ធ្វើឲ្យទស្សនិកជនរបស់ម្ចាស់ផ្ទះរីករាយជាខ្លាំង។ ការងារបន្ទាប់របស់ក្លឹបប្រេស៊ីល Gremioនឹងឡើងទៅ ៨ក្រុមចុងក្រោយដែលត្រូវជួបក្រុមឈ្នះរវាងក្លឹប Nacional របស់អ៊ុយរ៉ាហ្គាយនឹងក្រុម Botafogo របស់ប្រេស៊ីល៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ