FC Porto លុត​ Estoril ៤-០ ​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​លី​ហ្គ​កំពូល​ព័រ​ទូ​ហ្កា​ល់​

131

បាល់ទាត់៖ លីហ្គកំពូលព័រទូហ្កាល់រដូវកាលថ្មីបានចាប់ផ្ដើមចុងសប្ដាហ៍កន្លងទៅ តែក្រុមជើងឯក ២៧សម័យ FC Porto ទើបចាប់ផ្ដើមប្រកួតដំបូងរបស់ខ្លួនយប់ម្សិលម៉ិញ ដោយបំបាក់ក្រុមភ្ញៀវ Estoril ៤-០ ក្នុងផ្ទះ។PotorMoussa Marega បើកការនាំមុខអោយ Porto នាទីទី៣៥ ក្នុងវគ្គទីមួយ។ លុះចូលវគ្គទីពីរក្រុមម្ចាស់ផ្ទះក៏មិនបង្អង់ការប្រយុទ្ធដែរ ពោលគឺខ្សែប្រយុទ្ធ Yacine Brahimi ស៊ុតបញ្ចូលទីនាទីទី៥៤ មុនពេលដែល Moussa Marega រកបានគ្រាប់ទីពីររបស់ខ្លួនក្នុងការប្រកួត និងជាគ្រាប់នាំមុខ ៣-០ អោយ Porto។ មិនទាន់អស់នៅឡើយ Ivan Marcano បន្ថែមគ្រាប់ទីបួននាទីទី៧១។ ចប់ការប្រកួត Porto ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Sergio Conceicao យកឈ្នះ Estoril ៤-០។ រំលឹកថា Porto ជាក្រុមជើងឯករងរដូវកាលមុនក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដែលបានចាកចេញពីតំណែងក្រោយចប់រដូវកាលមុន ក្រោយដឹកនាំក្រុមបានមួយឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ