Rafael Nadal យកឈ្នះ Borna Coric ​ក្នុង​កម្ម​វិធី​ Rogers Cup នៅ​កាណាដា​

79
កីឡាករអេស្ប៉ាញ Rafael Nadal

តេន្នីស៖ កីឡាករលំដាប់កំពូលក្នុងកម្មវិធី Rafael Nadal បានយកឈ្នះប្រកួតដំបូងរបស់ខ្លួននៅពានរង្វាន់ Roger Cup កាលពីថ្ងៃពុធម្សិលម៉ិញនេះ ក្រោយវាយទំលាក់កីឡាករក្រូអាត BornaCoricនៅ Uniprix Stadium ទីក្រុង Montreal ប្រទេសកាណាដា។

កីឡាករស្វីស Roger Federer
កីឡាករស្វីស Roger Federer

កីឡាករលំដាប់ទី១ នៅក្នុងកម្មវិធី Rogers Cup សញ្ជាតិអេស្ប៉ាញ Nadal បានយកឈ្នះក្នុងលទ្ធផល ២សិត០ ជាមួយពិន្ទុមិនលំបាកបន្តិចសោះពោលគឺពិន្ទុ 6-1 នឹង 6-2 ដើម្បីយកឈ្នះទៅលើកីឡាករក្រូអាត Coric នឹងចំណាយពេលលឿនបំផុត ១ម៉ោងនឹង ១៣នាទី។ ឆ្លងតាមរយៈជ័យជំនះនេះកីឡាករអតីតលេខ១ ពិភពលោក Rafael Nadal បានឡើងទៅជុំទី៣ បន្តដោយជួបជាមួយកីឡាករវ័យក្មេង ១៨ឆ្នាំ Denis Shapovalov នៅថ្ងៃសុក្រស្អែកនេះ។

ចំណែកឯលទ្ធផលគូផ្សេងទៀតមានដូចជា កីឡាករ Roger Federer បានយកឈ្នះកីឡាករ Peter Polansky របស់កាណាដា ខណៈ Kevin Anderson របស់អាហ្វ្រិកខាងត្បូងយកឈ្នះកីឡាករ Carreno-Busta របស់អេស្ប៉ាញផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ