​កីឡា​ការិនី​លេខ​១ ឆេ​ក Pliskova យក​ឈ្នះ​គូ​ប្រកួត​សញ្ជាតិ​រុស្សី Anastasia ជុំ​ទី​២ ពាន Rogers Cup

107

តេន្នីស៖ កីឡាការិនីលេខ១ ក្នុងកម្មវិធី Karolina Pliskova របស់សាធារណៈរដ្ឋឆេក បានត្រួសត្រាយផ្លូវរបស់ខ្លួនបន្តទៀតនៅ Rogers Cup ក្រោយបានយកឈ្នះគូប្រកួតសញ្ជាតិរុស្សីនាង Anastasia Pavlyuchenkova កាលពីថ្ងៃពុធម្សិលម៉ិញនេះនៅទីក្រុង Toronto ប្រទេសកាណាដាជុំទី២។
នេះជាការប្រកួតដំបូងបំផុតសម្រាប់កីឡាការិនី Karolina Pliskova ក្រោយបានឡើងគ្រងតំណែងលេខ១ ពិភពលោកផ្នែកនារី ដោយបានយកឈ្នះក្នុងលទ្ធផល ២សិត០ ពិន្ទុ 6-3 នឹង 6-3 ទៅលើកីឡាការិនី Anastasia Pavlyuchenkova ជាមួយនឹងពេលវេលា ១ម៉ោង ១២នាទី។ ដូច្នេះតាមរយៈជ័យជំនះទី១ របស់ខ្លួន Karolina Pliskova ឡើងទៅបន្តជួបជាមួយកីឡាការិនីវ័យក្មេង Naomi Osaka សញ្ជាតិជប៉ុនលេខ៥០ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ