ការ​ប្រកួត​សុនខ​ជិះ​ក្ដារ​បន្ទះ​លើទឹក​រលក​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៧ នៅរដ្ឋ California

32

ជិះក្ដារបន្ទះ៖ នេះជាការរៀបចំឲ្យមានការប្រកួតជើងឯកសុនខ ជិះក្ដារបន្ទះលើទឹករលកជើងឯកពិភពលោក World Dog Surfing Championships ឆ្នាំ២០១៧ ដែលមើលទៅពួកវាដូចជាសប្បាយ ហើយពេញចិត្តនឹងការលេងទឹករលកនេះ។Dogការប្រកួតសុនខជិះក្ដារបន្ទះលើទឹករលកជើងឯកពិភពលោក World Dog Surfing Championships ឆ្នាំ ២០១៧ នេះបានធ្វើឡើងនៅឆ្នេរ Linda Mar Beach ក្នុងទីក្រុង Pacifica រដ្ឋ California សហរដ្ឋអាមេរិកថ្ងៃចុងសប្ដាហ៍កន្លងមកនេះ។ អ្នកចូលរួមប្រកួតគឺសុទ្ធសឹងតែមានរោមវែងតាមសណ្ឋានសុនខនីមួយៗ ដោយពួកវាបានឈរជើង ៤លើក្ដារបន្ទះលើទឹករលក ហើយមានខ្លះលោតចេញពីក្តាររបស់ពួកវាផងដែរ។

Dog2 Dog3

បើតាមអ្នករៀបចំកម្មវិធីនេះឡើងលោក Andre Crump បានឲ្យដឹងថា គោលបំណងធំរបស់លោកគឺការប្រមូលផ្តុំអ្នកស្រលាញ់សត្វ ពិសេសគឺអ្នកស្រលាញ់សុនខតែម្ដង ហើយណាមួយទៀតគឺយកថវិកាដែលបានពីការចូលរួមនេះ ទៅជួយដល់កម្មវិធីសប្បុរសធម៌អង្គការមិនស្វែងរកប្រាក់ចំណេញនៅក្នុងតំបន់ ដែលជួយសង្គ្រោះសុនខផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ