សហរដ្ឋអាមេរិក​និយាយ​ថា ​កូរ៉េខាងជើង​កំពុង​ប្រថុយ​នឹង​ការ​បញ្ចប់​របប​គ្រប់គ្រង​របស់​ខ្លួន​

255

អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ជីម ម៉ាធីស បានប្រាប់ទៅកូរ៉េខាងជើងថា ត្រូវតែបញ្ចៀសនូវសកម្មភាពណាមួយ ដែលអាចនាំទៅរកការបញ្ចប់របបគ្រប់គ្រងរបស់ខ្លួន ហើយនឹងការបំផ្លាញប្រជាជនខ្លួនឯង។

ប្រមុខមន្ទីរបញ្ចកោណរូបនេះបាននិយាយផងដែរថា ក្រុងព្យុងយ៉ាងនឹងជួបនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមប្រឆាំងនឹងអាមេរិក និងប្រទេសសម្ព័ន្ធមិត្តអាមេរិកជាក់ជាពុំខានឡើយ។ ការព្រមានខ្លាំងៗនេះបានធ្វើឡើង ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគម្រាមកូរ៉េខាងជើងថា ប្រទេសមួយនេះអាចនឹងទទួលការវាយបកវិញយ៉ាងចាស់ដៃ បើសិនជាហ៊ានបង្កជម្លោះ។ បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍ប្រើពាក្យធ្ងន់ៗកាលពីថ្ងៃពុធលោក ម៉ាទីស បានអំពាវនាវផងដែរឲ្យក្រុងព្យុងយ៉ាងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
អត្ថបទ៖ មករា