ពលរដ្ឋ​កូរ៉េខាងត្បូង​ជឿ​ជាក់​ថា​ សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ទំនង​ជា​មិន​អាច​ផ្ទុះ​ឡើង​បាន​ទេ​

165

កូរ៉េខាងត្បូង៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញពលរដ្ឋកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅកាន់តំបន់ព្រំដែនជាប់នឹងកូរ៉េខាងជើង បានបង្ហាញនូវក្ដីកង្វល់តិចតួចប៉ុណ្ណោះចំពោះលទ្ធភាពនៃសង្គ្រាម ស្របពេលដែលភាពតានតឹងឡើងកម្ដៅនៅតំបន់ឧបទ្វីបកូរ៉េ។SKភ្ញៀវទេសចរដែលសម្លឹងមើលទឹកដីកូរ៉េខាងជើង ពីចំណុចអង្កេតស្ថិតនៅទីក្រុងព្រំដែនប៉ាជូបាននិយាយថា ពួកគេមានអារម្មណ៍ប្រុងប្រយ័ត្ន ប៉ុន្តែសង្គ្រាមទំនងជាមិនអាចផ្ទុះឡើងបានទេ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍កូរ៉េខាងជើងបានច្រានចោល ការព្រមានពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា ពួកគេនឹងប្រឈមនឹងការវាយប្រហារបើសិនជាគំរាមកំហែងអាមេរិក ដោយបានចាត់ទុកការគំរាមកំហែងមួយនេះថាមិនពិតនោះទេ៕
អត្ថបទ៖ សារ៉ាត់