សម្តេច​តេជោ៖​ កម្ពុជា​លែង​អត់​ធ្មត់​រឿង​ទាហាន​ឡាវ​ឈ្លាន​ពានទឹកដី​ទៀត​ហើយ

1679

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងធ្ងន់ៗ ចំពោះកងទ័ពឡាវ ដែលបានចូលមកឈ្លាន និងឈរជើងក្នុងទឹកដីព្រំដែនប្រទេសកម្ពុជានៃខេត្តស្ទឹងត្រែង។


ថ្លែងក្នុងពិធីប្រកាស និងផ្ទេរភារកិច្ចថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិសភាកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងធ្វើដំណើរជាបន្ទាន់ទៅកាន់ប្រទេសឡាវ ហើយសួរនាយករដ្ឋមន្ត្រីឡាវថា តើដកទ័ពឬទេ?។
សម្តេចបានបញ្ជាក់ថា សម្តេចធ្លាប់បានផ្ញើសារលិខិតទៅកាន់នាយករដ្ឋមន្ត្រីឡាវម្តងរួចមកហើយ ដើម្បីឱ្យដកទ័ពចេញពីទឹកដីកម្ពុជា តែរហូតមកដល់ពេលនេះនៅមិនទាន់ដកចេញនៅឡើងទេ។ សម្តេចបានទុកពេលដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឱ្យឡាវដកទ័ព បើមិនចង់មានបញ្ហាជាមួយគ្នា។
សម្តេចក៏បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល បើសិនមានករណីចល័តទ័ពទៅកាន់ព្រំដែនជាប់នឹងប្រទេសឡាវ៕