Shanghai SIPG ខកខាន​បី​ពិន្ទុ​ក្រោយ​ស្មើ​នៅ​ផ្ទះ Hebei CFFC ​ក្នុង​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​ចិន​

83

បាល់ទាត់៖ ក្រុមចំណាយលុយច្រើននៅចិន Shanghai SIPG បានខកខានបីពិន្ទុទៀតហើយ ក្រោយស្មើនៅផ្ទះ Hebei China Fortune FC ២-២ សប្ដាហ៍ទី២១ ក្របខណ្ឌលីហ្គកំពូលចិន Chinsese Super League។Hebei-2-2-Shanghaក្រុមរបស់លោក Andre Villas-Boas ជាអ្នកបើកការនាំមុខមុននៅនាទីទី៧ ដោយកីឡាករប្រេស៊ីល Elkeson ក្រោយទទួលបាល់យ៉ាងល្អពី Hulk។ លុះឈានចូលវគ្គទីពីរក្រុមម្ចាស់ផ្ទះ Hebei តាមស្មើបានវិញដោយអតិតកីឡាករអាហ្សង់ទីន Ezequiel Lavezzi នាទីទី៧១ មុនពេលដែល Zhunyi Gao រកបានគ្រាប់នាំមុខលើកដំបូងអោយក្រុមម្ចាស់ផ្ទះ Hebei។ ក្រុមរបស់លោក Manuel Pellegrini អតិតគ្រូបង្វឹក Manchester City គួរតែបានបីពិន្ទុទៅហើយពីការប្រកួតនេះ តែនាទីទី៩០ Hulk ជាថ្មីម្ដងទៀតបញ្ជូនបាល់អោយមិត្តរួមក្រុម Guan He រកគ្រាប់តាមស្មើបានសំរេច។

ចប់ការប្រកួតស្មើគ្នា ២-២ មានន័យថា Shanghai SIPG នៅបន្តឈរលេខ២ មាន ៤២ពិន្ទុ តាមពីក្រោយ ៥ពិន្ទុក្រុមកំពូលតារាង Guangzhou Evergrande ដែលយកឈ្នះក្រុមម្ចាស់ផ្ទះ Liaoning Hongyun ៣-០ ខណៈដែលមួយគូទៀត Beijing Guoan ស្មើគ្នា ២-២ នៅផ្ទះ Tianjin Quanjian៕
អត្ថបទ៖នាង សុភាវុធ