មនុស្ស ៦​នាក់​រង​របួស​ក្នុង​ហេតុការណ៍​​​រថយន្ត​ក្រុងបើក​បុក​​ហាង​លក់​ទំនិញ​​នៅ​ទីក្រុង​ឡុងដ៍​

199

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញរថយន្តក្រុង ២ជាន់ ១គ្រឿងបុកចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសបណ្ដាលឲ្យរងរបួសមនុស្សចំនួន ៦នាក់ និង ២នាក់ទៀតជាប់នៅក្នុងរថយន្តជាន់ទី២។Englanក្រុមសេវាកម្មជួយសង្គ្រោះបន្ទាន់ក្រុងឡុងដ៍ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពួកគេបាននាំអ្នករងរបួសយកទៅព្យាបាលមន្ទីរពេទ្យ។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទាញយកអ្នកដំណើរ ២នាក់ចេញពីក្នុងរថយន្តផងដែរ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះកំពុងស្ថិតក្នុងការស៊ើបអង្កេត៕
អត្ថបទ៖ សារ៉ាត់