Dylan Teuns​ នាំ​មុខ​គេ​ក្នុង​ការ​ប្រណាំង​កង់​ដំណាក់កាល​ទី​១ ព្រឹត្តិការណ៍ Arctic Race នៅ​ប្រទេស​ន័រវែស​

52

ប្រណាំងកង់៖ កីឡាករប្រណាំងកង់ Dylan Teuns ជាអ្នកធ្វើបានល្អបំផុតនៅក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍ Arctic Race នៅប្រទេសន័រវែសកាលពីថ្ងៃព្រហស្បតិ៍។Dylan-Teuns-កីឡាករបែលហ្ស៊ិក Dylan Teuns សមាជិកក្រុម BMC ជាអ្នកដែលបានឆ្លងកាត់ខ្សែទីព្រ័ត្រមុនគេលើប្រវែងផ្លូវ 156.5គីឡូម៉ែត្រដោយចេញពី Engenes ឆ្ពោះទៅកាន់ Narvik ដោយប្រើពេលល្អជាងគេពោលគឺ ៣ម៉ោង ៣៦នាទីនឹង ០៤វិនាទី។ ចំណែកឯកីឡាករម្ចាស់ស្រុក August Jensen វិញបានត្រឹមមកដល់ពីក្រោយឈរលេខ២ ប៉ុណ្ណោះឲ្យក្រុម Team COOPយឺតជាង ០.៦វិនាទី ហើយកីឡាករអ៊ីតាលី Andrea Pasqualon វិញបញ្ចប់នៅលេខ៣ យឺតជាងអ្នកលេខ១ ចំនួន ០.៨វិនាទីផងដែរ។

រីឯកីឡាករ Hoelgaard Markus របស់ម្ចាស់ផ្ទះលេខ៤ និងលេខ៥ កីឡាករបែលហ្ស៊ិក Pardini Olivier។ ដោយឡែកឯការប្រកួតនៅក្នុងដំណាក់កាលទី២ នៅថ្ងៃសៅរ៍នេះវិញគឺមានចម្ងាយផ្លូវ 177.5គីឡូម៉ែត្រចេញពី Sjovegan ឆ្ពោះទៅ BardufossLufthavn៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ