កីឡាករ​វាយ​ហ្គោល​ដាណឺម៉ាក​ Olesen​ និង Kevin Kisner ​ម្ចាស់ផ្ទះ​នាំមុខ​រួម​នៅ​ថ្ងៃ​ទី​១ ពាន US PGA Championship

38
កីឡាករអាមេរិក Kevin Kisner

ហ្គោល៖ កីឡាករវាយហ្គោលអាជីពដាណឺម៉ាក Thorbjorn Olesen និងកីឡាករអាមេរិកម្ចាស់ផ្ទះ Kevin Kisner ធ្វើបានល្អដូចៗគ្នាក្នុងការប្រកួតនៅថ្ងៃដំបូងនេះ ក្រោយនាំមុខរួមកាលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះដែលការប្រកួតធ្វើឡើងនៅទីលាន Quail Hollow Country Club ទីក្រុង Carolina សហរដ្ឋអាមេរិក។

កីឡាករដាណឺម៉ាក Thorbjorn Olesen
កីឡាករដាណឺម៉ាក Thorbjorn Olesen

នេះជាការប្រកួតUS PGA Championship លើកទី៩៩ ដែលបានចាប់ផ្ដើមហើយ ព្រមជាមួយនឹងកីឡាករជើងខ្លាំងៗរបស់ពិភពលោកមកប្រមូលផ្តុំគ្នា។ Thorbjorn Olesen និង Kevin Kisner ធ្វើបាន 4 under par 67 ដូចគ្នា ខណៈដែលកីឡាករម្ចាស់ស្រុក ៥រូបផ្សេងទៀតដូចជា Gary Woodland, Murray, Koepka, Stroud និង D.A. Point ធ្វើបាន 3 under par 68ផងដែរ។ ដោយឡែកឯកីឡាករម្ចាស់ការពារតំណែងជើងឯក US PGA Championship ឆ្នាំទៅ Jimmy Walker ធ្វើមិនបានល្អឡើយ ពោលគឺឈរនៅលេខ១៤៤ រួមមាន ១០ level par 81ឯណោះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ