មនុស្ស​ ២​នាក់​​បាត់​ខ្លួន​ក្នុង​គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​បំណាក់​ដី​​នៅ​ខេត្ត​ភាគ​និរតី​ប្រទេស​ចិន

107

ចិន៖ ទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីបានវាយប្រហារលើខេត្ត Yunnan ភាគនិរតីប្រទេសចិនបណ្ដាលឲ្យមនុស្ស ៨នាក់ជាប់នៅនឹងកន្លែង និង ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

Chin

ទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ ក្រោយភ្លៀងធ្លាក់ខ្លាំងក្នុងភូមិមួយនៃស្រុក Weixi។ ក្រុមអ្នកសង្គ្រោះ និងអ្នកពន្លត់អគ្គិភ័យបានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីពួកគេបានទទួលរបាយការណ៍ពីគ្រោះមហន្តរាយនេះ។ ក្រុមខាងលើបានជួយជម្លៀសប្រជាពលរដ្ឋ តាមមូលដ្ឋានទៅកាន់ទីសុវត្ថិភាព និងរៀបចំតបណ្ដាញអគ្គិសនី, ទូរគមនាគមន៍នានាឡើងវិញ។ ក្រុមសង្គ្រោះបានបញ្ជូនប្រជាពលរដ្ឋចំនួន ៦នាក់ដែលបានជាប់ក្នុងទឹកជំនន់ទៅកាន់ទីសុវត្ថិភាព ស្របពេលដំណាលគ្នានោះមានមនុស្ស ២នាក់ផ្សេងទៀតនៅកំពុងបាត់ខ្លួននៅឡើយ៕

អត្ថបទ៖ សុខមាន