មនុស្ស​ ៣៦​នាក់​បាត់​បង់ជីវិត និង ១៣​នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​សាន​ស៊ី​​

92

ចិន៖ អាជ្ញាធរមូលដ្ឋាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោចណាស់ ៣៦នាក់បានបាត់បង់ជីវិត និង ១៣នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើផ្លូវល្បឿនលឿន នៅខេត្តសានស៊ីភាគពាយព្យប្រទេសចិនកាលពីរាត្រីថ្ងៃព្រហស្បតិ៍។china-aឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង ៣៤នាទីយប់ នៅពេលរថយន្តដែលមានមនុស្សជិះពេញមួយគ្រឿងបុកជញ្ជាំងផ្លូវក្រោមដីឈីនលីង នៃផ្លូវល្បឿនលឿនស៊ីអានហានចុង (Xi’an-Hanzhong Expressway) នេះបើយោងតាមមន្ទីរសន្តិសុខសាធារណៈខេត្តសានស៊ី។ រថយន្តមួយគ្រឿងនេះបានកំពុងធ្វើដំណើរទៅកាន់ទីក្រុងលួកយ៉ាង ភាគកណ្ដាលខេត្តហេណានពីទីក្រុងឆឹងទូដែលជារដ្ឋធានីរបស់ខេត្តស៊ីឈាន់ភាគនិរតីប្រទេសចិន៕
អត្ថបទ៖ សុខមាន