អង្គការ​​ទេសន្ទរប្រវេសន៍​​​​អន្តរជាតិ៖​ ​ជន​អន្តោប្រវេសន៍​ ៥៥​នាក់​​បាន​លង់​ទឹក​​​ស្លាប់​ក្រោយ​ពី​​​ក្រុម​​​រត់​ពន្ធ​មនុស្ស​​បង្ខំ​​ឲ្យ​ចេញ​ពី​ទូក

47

យេមែន៖ អ្នកទទួលខុសត្រូវបេសកកម្មនៃទីភ្នាក់ងារធ្វើចំណាកស្រុក របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសយេមែនឲ្យដឹងថា ក្រុមជនអន្តោប្រវេសន៍ក្មេងៗជាជនជាតិអេត្យូពី និងសូម៉ាលីជាង ១៨០នាក់ ភាគច្រើននៃពួកគេមានសុខភាពខ្សោយដោយសារគ្រោះទុរភិក្ស និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសកំណើតរបស់ពួកគេនោះ ត្រូវបានក្រុមរត់ពន្ធមនុស្សបង្ខំឲ្យចាកចេញពីទូកមួយគ្រឿង នៅដែនសមុទ្ររលកធំៗក្បែរប្រទេសយេមែនកាលពីថ្ងៃព្រហស្បតិ៍។yemanសេចក្ដីរាយការណ៍បន្តថា ក្រុមអ្នកធ្វើចំណាកស្រុកបានធ្វើតាមការណែនាំ របស់ក្រុមអ្នករត់ពន្ធមនុស្សនេះត្រូវគេសន្មតថា មានមនុស្ស ៥៥នាក់លង់ទឹកស្លាប់។ អង្គការទេសន្ទរប្រវេសន៍អន្តរជាតិហៅកាត់ IOM បានលើកឡើងថា ហេតុការណ៍នេះគឺជាលើកទីពីរហើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នៅក្បែរខេត្តសាបវ៉ាភាគខាងត្បូងប្រទេសយេមែន ដែលនៅទីនោះមានជនអន្តោប្រវេសន៍វ័យជំទង់អាហ្វ្រិកជាង ៥០នាក់ត្រូវគេរាយការណ៍ថាបានលងទឹកស្លាប់កាលពីថ្ងៃពុធកន្លងទៅ បណ្ដាលមកពីអ្នករត់ពន្ធម្នាក់បានបង្ខំឲ្យអ្នកដំណើរជាង ១២០នាក់ចេញពីទូករបស់ខ្លួន។ ក្រុមអ្នករត់ពន្ធមនុស្សបានរុញក្រុមអន្តោប្រវេសន៍ទៅក្នុងសមុទ្រឆ្ងាយពីដីគោក ព្រោះពួកគេភ័យខ្លាចទូកល្បាតរបស់រដ្ឋាភិបាល៕

អត្ថបទ៖ រិទ្ធី