កីឡាករ Roger Federer ​ឡើង​ទៅ​ជុំ​ ៨​នាក់​ចុង​ក្រោយ​​​នៃពាន​ Rogers Cup​ ក្រោយ​យក​ឈ្នះ David Ferrer

75

តេន្នីស៖ ជើងឯក Wimbledon សញ្ជាតិស្វីស Roger Federer របស់ស្វីសបានឈានចូលដល់វគ្គ ៨នាក់ចុងក្រោយនៃពាន Rogers Cup ហើយក្រោយពីបានទំលាក់កីឡាករអេស្ប៉ាញ David Ferrer ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះនៅក្នុង Uniprix Stadium នាទីក្រុង Montreal ប្រទេសកាណដា។Rogeបុរសជើងឯក 19 Grand Slam វ័យ ៣៦ឆ្នាំរូបនេះចាញ់ក្នុងសិតដំបូងជាមួយពិន្ទុ 4-6 មុនពេលទាមទារយកឈ្នះវិញក្នុងសិតទី២ ជាមួយពិន្ទុដូចគ្នា 6-4 មុនពេលដែលអ្នកទាំងបានឈានដល់សិតកាត់សេចក្ដីសិតទី៣ ដោយបុរសកូនបី Federer បានយកឈ្នះ 6-2 ទៅលើកីឡាករអេស្ប៉ាញ David Ferrer នឹងចំណាយពេលដល់ទៅ ១ម៉ោងនឹង ៥៨នាទៅឯណោះ។ ការឈ្នះចុងក្រោយដ៏ពិបាកនេះគឺធ្វើឲ្យ Roger បានយកឈ្នះទៅលើ Ferrer ជាលើកទី១៧ ក្នុងការជួបគ្នា ១៧ប្រកួត។ ឆ្លងតាមរយៈជ័យជំនះនេះធ្វើឲ្យកីឡាករលេខ២ ក្នុងកម្មវិធី Roger Federer ឡើងទៅជួបជាមួយនឹងកីឡាករលេខ១២ ក្នុងកម្មវិធី Bautista-Agust នៅថ្ងៃសៅវិ៍ស្អែកនេះផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ