កីឡា​ការិនី Simona Halep ចាញ់​តែមួយ​ហ្គេម​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​ទៅ​លើ Barbora របស់​ឆេ​ក​ក្នុង​ជុំ​ទី​២ Rogers Cup​

63

តេន្នីស៖ ពិតជាពិសេសបំផុតសម្រាប់នាង Simona Halep កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ក្រោយបានទំលាក់កីឡាការិនី Barbora នៅជុំទី៣ នៃពានរង្វាន់ Rogers Cup ក្នុងប្រទេសកាណាដា។

កីឡាការិនីជើងខ្លាំងរ៉ូម៉ានី Simona Halep បានយកឈ្នះទាំងអស្ចារ្យបំផុត ក្រោយចាញ់តែមួយហ្គេមប៉ុណ្ណោះក្នុងសិតទី១ ពោលគឺនាងឈ្នះជាមួយលទ្ធផល ២សិត០ ពិន្ទុ 6-1 នឹង 6-0 ពោលគឺចំណាយពេលមួយម៉ោងគត់ដើម្បីផ្ដួលកីឡាការិនីសាធារណៈរដ្ឋឆេករូបនេះ។ ដូច្នេះសម្រាប់នាង Halep វ័យ ២៥ឆ្នាំដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Grand Slam ឆ្នាំនេះនៅ French Open នោះនឹងបន្តជួបជាមួយនឹងកីឡាការិនី Carolina Garcia លេខ២១ ក្នុងកម្មវិធីនៅថ្ងៃសៅរ៍ស្អែកនេះក្នុងជុំ ៨នាក់ចុងក្រោយពាន Rogers Cup នេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ