គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​ស្ទឹង​ជីក្រែង​ជំហាន​ទី១ មាន​វិសាល​ភាព​ស្រោ​ចស្រ​ពដី​កសិកម្ម​ដ៏​សម្បើម

85

សៀមរាប៖ នៅថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចូលរួមវគ្គសិក្សាស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែងជំហានទី១។


សូមជម្រាបជូនថា ដោយទទួលបានកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ជំហានទី ១ ត្រូវបានចាប់ដំណើរការអនុវត្តដោយក្រុមហ៊ុនចិន Guangdong Foreign Construction ក្នុងឆ្នាំ ២០១៥ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែឧសភា ឆ្នាំ ២០១៧ នេះ ។
ទំហំការងារនៅក្នុងជំហានទី១ នេះ រួមមាន ៖ កសាងទំនប់សណ្តរចំនួន ២ ខ្សែ អមសងខាងតាមស្ទឹងមាន ប្រវែង ១៣គីឡូម៉ែត្រ ស្តារស្ទឹងប្រវែង ២ គីឡូម៉ែត្រ ប្រឡាយស្រោចស្រព និងដោះទឹកសរុបប្រវែង ១១៤ គីឡូម៉ែត្រ ព្រមទាំងសំណង់បង្ហៀរ ស្ពាន និងសិល្បៈការគ្រប់ប្រភេទ សរុបចំនួន ២៧០ កន្លែង ។
គម្រោងអភិវឌ្ឍន៍ស្ទឹងជីក្រែងជំហានទី ១ មានសក្តានុពលស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៨.២០០ ហិកតា និងផ្ទៃដីស្រូវប្រាំងជាង ៣.០០០ ហិកតា៕

dasasas1 dasasas2