ប្រជា​ពលរដ្ឋ​នៅលើកោះ​ Guam ​អន្ទះសារ ​ប៉ុន្តែ​មិន​ខ្លាច​ការ​គំរាមកំហែង​ពី​​​កូរ៉េខាងជើង​នោះ​​ទេ​

294

អាមេរិក៖ នៅព្រឹកថ្ងៃសុក្រនេះពលរដ្ឋនៅលើកោះ Guam បានលើកឡើងថា ពួកគេពិតជាអន្ទះសារប៉ុន្តែមិនមានការព្រួយបារម្ភឡើយ ស្របពេលមានការគំរាមបាញ់មីស៊ីលពីសំណាក់កូរ៉េខាងជើង។Gumតំបន់ឆ្នេរសមុទ្រ និងតំបន់ពាណិជ្ជកម្មនានារបស់កោះមួយនេះ ទំនងជាសម្បូរកុះករទៅដោយភ្ញៀវទេសចរកូរ៉េ និងជប៉ុន។ សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងនិយាយថា គម្រោងដែលត្រូវបានដាក់ជូនមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងផែនការបាញ់មីស៊ីលរយៈចម្ងាយមធ្យមចំនួន ៤គ្រាប់នឹងត្រូវបាញ់ចូលទៅក្នុងទឹកចម្ងាយពី ៣០ទៅ៤០គីឡូម៉ែត្រពីកោះ Guam ជាសញ្ញាព្រមានទៅកាន់សហរដ្ឋអាមេរិក។ កោះ Guam គឺជាលំនៅឋានសម្រាប់ពលរដ្ឋប្រមាណ ១៦ម៉ឺន ៣ពាន់នាក់ និងជាមូលដ្ឋានទ័ពយោធាអាមេរិក រួមទាំងមូលដ្ឋានកងទ័ពជើងទឹក និងទ័ពអាកាស ព្រមទាំងមូលដ្ឋានក្រុមល្បាតឆ្នេររបស់សហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ សុខមាន