រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ ៖ កម្ពុជា​ជា​ប្រទេស​ឯតទគ្គករ​ទទួល​កំណើន​ទាំង​៨ ​នៅ​ក្នុង​ពិភពលោក

104

ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាជាប់ជាឯតទគ្គករទទួលបានកំណើនទាំងប្រាំបី ក្នុងពិភពលោក ដែលសសម្រេចបានកំណើនសេដ្ឋកិច្ច៧,៧ ភាគរយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ថ្លែងក្នុងជំនួបជាមួយលោកជំទាវ Donica Pottie (ដូនីកា ភូតទី) ឯកអគ្គរាជទូតថ្មី នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រ កម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា កម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មី នៅលើឆាកអន្តរជាតិ ជាពិសេសកម្ពុជា ជាប្រទេសឯតទគ្គករទទួល កំណើនទាំង៨នៅក្នុងពិភពលោក ដែលមានកំណើនរឹងមាំក្នុងអត្រា៧,% នៅក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមផងដែរថា តាមរយៈវត្តមាន និងបេសកកម្មការទូតរបស់លោកជំទាវ Donica Pottie កម្ពុជាកាណាដា នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ ក្នុងការបំពេញតួនាទីយ៉ាង សកម្ម ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ការអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍សំដៅ កាត់បន្ថយភាពក្រីក្រ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤២០១៨កម្ពុជា សហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍលើវិស័យផ្សេងៗទៀតផងដែរ។

លោកជំទាវ Donica Pottie (ដូនីកា ភូតទី) ឯកអគ្គរាជទូតថ្មីនៃប្រទេសកាណាដា ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកាណាដា នឹងខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាបន្តទៀត ទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិរបស់កម្ពុជា ជាពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅលើកកម្ពស់ការ ធ្វើពិពិធកម្មសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដើម្បីឲ្យកម្ពុជាកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

លោកជំទាវឯកអគ្គរាជទូត ក៏បានសម្ដែងនូវការអបអរសារទរចំពោះកម្ពុជា ដែលឆ្លងកាត់ផុតពីចំណាត់ថ្នាក់ប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាពិសេសក្នុងពេលបច្ចុប្បន្នសម្រាប់បរិយាកាសវិនិយោគនៅកម្ពុជា គឺបានធ្វើឲ្យក្រុមហ៊ុនកាណាដាបានមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា តែងទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មរបស់គេ ដែលជាហេតុបញ្ជាក់បានថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានការកើនឡើងជាលំដាប់ ពិសេសវិស័យកាត់ដេរ ដែលកម្ពុជាបាននាំចេញទៅប្រទេស កាណាដា ជាមួយភាពអនុគ្រោះខ្ពស់ ក៏ដូចជាកំណើនភ្ញៀវទេសចរណ៍កាណាដាមកទស្សនានៅកម្ពុជាផងដែរ ៕

Oun Ponmoniroth