សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឡាវនៅថ្ងៃទី១២សីហា ដើម្បីទាមទារឱ្យឡាវដកទ័ពចេញពីព្រំដែនកម្ពុជា

787

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជាលើកចុងក្រោយអំពីបញ្ហានេះជាមួយលោកនាយករដ្ឋមន្ត្រីឡាវ។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចចេញផ្សាយនៅមុននេះបន្តិច។

កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែនបានផ្តល់ឱសានវាទចុងក្រោយ ឱ្យឡាវដកទ័ពចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។

កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីតដោយសរ ស្នើឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តអាតាពើ ប្រទេសឡាវផងដែរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីឡាវមិនទាន់ឆ្លើយតបចំពោះសំណើនេះនៅឡើយទេ៕

photo_2016-01-27_13-10-5700495 photo_2016-01-27_13-10-5700496