អឺរ៉ុប និង​អាស៊ាន បង្កើត​ពានរង្វាន់​វីរជន​បរិស្ថាន​

116

ភ្នំពេញ៖ នៅក្នុងក្របខណ្ឌ នៃពិធីប្រគល់ពានរង្វាន់វីរជនជីវចម្រុះអាស៊ាន នៅប្រទេសហ្វីលីពីនថ្ងៃទី៧ ខែសីហាឆ្នាំ២០១៧ សហភាពអឺរ៉ុប និងអាស៊ាន បានបង្កើតឱ្យមានការប្រកួតប្រជែងលើកម្មវិធី#MyNatureMyHero ដែលផ្ដោតសំខាន់លើការអភិរក្សជីវចម្រុះនៅក្នុងតំបន់អាស៊ាន។

ក្រុមប្រឹក្សាការប្រែប្រួលអាកាសធាតុ និងបរិស្ថានរបស់សហភាពអឺរ៉ុប រំពឹងថា ការប្រកួតប្រជែងនេះ នឹងជំរុញឱ្យមនុស្សជំនាន់ក្រោយចាប់អារម្មណ៍ និងគាំទ្រសកម្មភាពបរិស្ថាន ហើយម្នាក់ៗ គឺអាចក្លាយជាវីរជនបរិស្ថាន។ ពានរង្វាន់ដែលឧទ្ទិសដល់ខួបលើកទី៤០នៃទំនាក់ទំនងរវាងអឺរ៉ុប និងអាស៊ាននេះ គឺបើកយ៉ាងទូលាយដល់ពលរដ្ឋអាស៊ានដែលស្រឡាញ់បរិស្ថាន និងសម្រស់ធម្មជាតិដើម្បីចូលរួមការប្រកួតប្រជែង៕