សម្តេច​តេជោ ​ហ៊ុន​ សែន ​ចាក​ចេញ​ទៅ​ឡាវ ឱ្យ​ឡាវ​ដក​ទ័ព​ចេញ​ពីព្រំដែន​នៃ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​

257

ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ឆ្ពោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជាលើកចុងក្រោយឱ្យឡាវដកទ័ពចេញពីព្រំដែននៃបូរណភាពទឹកដីកម្ពុជាក្នុងខេត្តស្ទឹងត្រែង។


គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទចុងក្រោយ ឱ្យឡាវដកទ័ពចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាតបំពានលើកម្ពុជាមួយចំអាមនោះដែរ៕