មនុស្ស​ ៤២​នាក់​ស្លាប់ ​និង ​១៣៣​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​រថភ្លើង​បុក​គ្នា​នៅ​ទីក្រុង​អា​ឡិច​សាន់​ទ្រា

107

អេហ្ស៊ីប៖ មនុស្សចំនួន ៤២នាក់បានបាត់បង់ជីវិត និង ១៣៣នាក់ផ្សេងទៀតរងរបួសក្នុងឧបទ្ទវហេតុរថភ្លើងបុកគ្នា នៅទីក្រុងឆ្នេរសមុទ្រអាឡិចសាន់ទ្រានៃប្រទេសអេហ្ស៊ីប។S2 S3សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកឲ្យដឹងថា រថភ្លើងពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈរថភ្លើងទាំងពីរគ្រឿងកំពុងធ្វើដំណើរក្នុងល្បឿនប្រហាក់ប្រហែលគ្នា។ ក្រុមអាជ្ញាធរនៅកន្លែងកើតហេតុ និងមន្ត្រីគមនាគមន៍អេហ្ស៊ីបមិនបានលំអិតឲ្យច្បាស់ពីមូលហេតុសំខាន់ ដែលនាំឲ្យរថភ្លើងទាំងពីរគ្រឿងនេះបុកគ្នានោះទេ។ ចំណែកចំនួនអ្នកដំណើរពិតប្រាកដដែលបានធ្វើដំណើរតាមរថភ្លើងទាំងពីរគ្រឿងនោះ ក៏មិនត្រូវបានបង្ហាញឲ្យច្បាប់ផងដែរដោយរង់ចាំការស៊ើបអង្កេតចប់រួចរាល់សិន៕
អត្ថបទ៖ សារីម