ប្រធានាធិបតី​អាមេរិក​ព្រមាន​កូរ៉េខាងជើង​សារ​ជា​ថ្មី​ទាក់ទិន​នឹង​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​ទៅ​កាន់​កោះ​ Guam

380

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញនូវការព្រមានមួយសារជាថ្មីដល់ប្រទេសកូរ៉េខាងជើង ទាក់ទិននឹងការបាញ់គ្រាប់មីស៊ីលទៅកាន់កោះ Guam។NKលោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើកូរ៉េខាងជើងហ៊ានវាយប្រហារលើសហរដ្ឋអាមេរិក ដោយគ្រាប់មីស៊ីលទៅតាមគម្រោងរបស់ខ្លួននោះ កូរ៉េខាងជើងដូចជាយកភ្លើងដុតខ្លួនឯងអញ្ជឹង។ សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីដើមសីហាកន្លងមក ហើយមេដឹកនាំនៃប្រទេសទាំងពីរមិនបានជួបចរចាគ្នាទេ។ កូរ៉េខាងជើងបានគំរាមវាយប្រហារដោយគ្រាប់មីស៊ីលវ៉ាសុង ១២ ទៅលើកោះ Guam សហរដ្ឋអាមេរិកនៅពាក់កណ្ដាលខែសីហានេះ ដែលជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើកូរ៉េខាងជើង៕
អត្ថបទ៖ សារីម