ប្រធានាធិបតី​អាមេរិក​ព្រមាន​មេដឹកនាំ​​វេ​ណេ​ស៊ុយ​អេ​ឡា ​កុំ​ឲ្យ​ប្រើ​កម្លាំង​យោធា​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​

86

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកំពូលរបស់ប្រទេសវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ កុំឲ្យប្រើកងកម្លាំងយោធាវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់។Ven Veneការព្រមានរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីកងកម្លាំងយោធាវេណេស៊ុយអេឡា បានវាយប្រហារយ៉ាងចាស់ដៃទៅលើក្រុមបាតុករក្នុងយុទ្ធនាការបង្ក្រាបបាតុកម្ម។ សូមបញ្ជាក់ថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡាបានកើតឡើងអស់រយៈជិត ៥ខែហើយ ដោយក្រុមបាតុកររាប់ម៉ឺននាក់នៅតែបន្តចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដដែល។ វិបត្តិនយោបាយនេះកំពុងរុញច្រានឲ្យកើតចេញជាវិបត្តិស្បៀងអាហារផងដែរ ដោយហាងលក់ទំនិញជាច្រើនជាពិសេសហាងលក់ទំនិញ ទាក់ទងនឹងស្បៀងអាហារមិនមានទំនិញលក់ទេគឺមានតែហាងប៉ុណ្ណោះ៕
អត្ថបទ៖ សារីម