​បុរស​​ជនជាតិ​អ៊ីស្រាអែល​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​លើ​ពិភពលោក​បាន​បាត់បង់​ជីវិត​ហើយ​

385

អ៊ីស្រាអែល៖ បុរសជនជាតិអ៊ីស្រាអែលម្នាក់លោក Kristal បានបាត់បង់ជីវិតហើយនៅថ្ងៃសៅរ៍ ទី១២ ខែសីហាឆ្នាំ២០១៧នេះក្នុងអាយុ ១១៣ឆ្នាំដោយជរាពាធនៅប្រទេសអ៊ីស្រាអែល។

លោក Kristal កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩០៣ នៅប្រទេសអ៊ីស្រាអែល និងត្រូវបានចុះក្នុងកំណត់ត្រាពិភពលោកកាលពីឆ្នាំ២០១៦ កន្លងទៅជាមនុស្សដែលមានអាយុវែងជាងគេរហូតដល់ ១១២ឆ្នាំ។ លោក Kristal បានរៀបការពីរលើក និងមានកូនចុងក្រោយពីរនាក់ ដោយប្រពន្ធដើមរបស់លោកបានបាត់បង់ជីវិតក្នុងសង្គ្រាមណាស៊ីស ហើយកូនដើមមួយចំនួនរបស់លោកក៏បានស្លាប់ដោយសារចាស់ជរាដែរ។ ភ្នាក់ងារឯតទគ្គកម្មពិភពលោកឲ្យដឹងថា លោក Kristal ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោក ជាមនុស្សអាយុវែងជាងគេនៅពេលលោកមានអាយុ ១១២ឆ្នាំ និង ១៧៦ថ្ងៃហើយលោកស្លាប់ក្នុងអាយុ ១១៣ឆ្នាំ និង៣៣០ថ្ងៃ៕
អត្ថបទ៖ សារីម