សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ទីក្រុង​រ៉ា​ក់​កា​ប្រទេស​ស៊ី​រី​ចាប់ផ្ដើម​ឆាប​ឆេះ​កាន់​តែ​ខ្លាំង​ ក្រោយ​​បញ្ចប់​នៅ​​អ៊ីរ៉ាក់

203

ស៊ីរី៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF រួមសហការជាមួយកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិក បានចាប់ផ្ដើមវាយប្រហារទៅលើក្រុមរដ្ឋអ៊ីស្លាម ISIS កាន់តែខ្លាំងនៅទីក្រុងរ៉ាក់កាប្រទេសស៊ីរី។Syriគោលដៅរបស់កងកម្លាំងទាំងពីរ គឺវាយប្រហារដណ្ដើមយកទីក្រុងរ៉ាក់កាទាំងមូលពីក្រុមរដ្ឋអ៊ីស្លាម ISIS នៅពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែកងកម្លាំងទាំងពីរក៏មានការប្រឈមខ្លះដែរ។ សូមបញ្ជាក់ជូនថា ប្រសិនបើកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF និងកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិក វាយដណ្ដើមយកបានទីក្រុងរ៉ាក់កាពីក្រុមរដ្ឋអ៊ីស្លាម ISIS ក្រុមនេះនឹងគ្មានទឹកដីកាន់កាប់ទៀតទេ។ នាយទាហានកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកបានឲ្យដឹងថា សង្គ្រាមប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ISIS នៅទីក្រុងរ៉ាក់កាមានការលំបាកច្រើនដោយសារទីតាំងភូមិសាស្ត្រមានភាពស្មុគស្មាញ៕
អត្ថបទ៖ សារីម