ឡាវព្រម​ដក​ទ័ព​ចេញ​ពីតំ​បន់​ឈ្លាន​ពាន​, កង​ទ័ព​កម្ពុជា​វិល​ចូល​បន្ទាយ​ដូច​ដើម​វិញ​

389

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ២០១៧ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វេភាគីពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ។


ភាគីឡាវ បានយល់ព្រមដកទ័ពចេញឱ្យផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង ឱ្យអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញឱ្យអស់នៅថ្ងៃនេះ។
លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕

sdawqw