នាយករដ្ឋមន្ត្រី​កម្ពុជា ​នឹង​នាយករដ្ឋមន្ត្រី​ឡាវ ប្រកាស​ព័ត៌មាន​រួមគ្នា​អំពី​លទ្ធផល​ នៃ​កិច្ចប្រជុំ​ពិសេស​ទ្វេភាគី

1111

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វេភាគីពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជា កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង ឲ្យអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញអោយអស់នៅថ្ងៃនេះ។

លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕

photo_2017-08-12_13-54-14 photo_2017-08-12_13-54-13 photo_2017-08-12_13-54-12 photo_2017-08-12_13-54-18 (2) photo_2017-08-12_13-54-16 photo_2017-08-12_13-54-18