សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ

428

ភ្នំពេញ ៖ បន្ទាប់ពីប្រកាសព័ត៌មានរួមគ្នារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ រួចមក សម្ដេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋឡាវ ឯកឧត្តម ប៊ុនញុំង វ៉ូរ៉ាជិត។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបញ្ជាក់ជូនប្រធានរដ្ឋឡាវ ថា សម្ដេចពិតជារីករាយសប្បាយចិត្តជាខ្លាំងដែលបានចូលរួមដោះស្រាយបញ្ហានេះទាន់សភាពការណ៍។

សម្ដេចតេជោ មានប្រសាសន៍ បន្តថា បញ្ហាគ្រប់យ៉ាងគឺសុទ្ធតែអាចដោះស្រាយបានទាំងអស់នៅពេលដែលយើងជួបចរចារគ្នា ហើយសម្ដេចក៏អរគុណដល់ប្រទេសឡាវផងដែរ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះឈ្នះគឺយើងឈ្នះទាំងអស់គ្នា។ ប្រទេសយើងទាំងពីរនឹងពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីធ្វើអោយតំបន់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើន និងជាតំបន់សន្តិភាពសម្រាប់ប្រជាជាតិទាំងពីរ។

ក្រោយពីជំនួបប្រធានរដ្ឋឡាវរួមមក នាយករដ្ឋមន្ត្រី នៃប្រទេសឡាវ បានអញ្ជើញ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ពិសារអាហារថ្ងៃត្រង់មិត្តភាពយ៉ាងស្និទ្ធស្នាល មុនអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃដដែលនេះ៕

photo_2017-08-12_13-54-21 photo_2017-08-12_13-54-20