សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ ​ប្រទេស​ឡាវ ​ដែល​ជ្រើសរើស​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ

1052

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា សម្តេចសូមអរគុណដល់ប្រទេសឡាវ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះឈ្នះ គឺយើងឈ្នះទាំងអស់គ្នា។

បើតាមហ្វេសប៊ុក ផ្លូវការរបស់ សម្តេចតេជោ បានឲ្យដឹង នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះថា បន្ទាប់ពីប្រកាសព័ត៌មានរួមគ្នារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវរួចមក សម្ដេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋឡាវ ឯកឧត្តម ប៊ុនញុំង វ៉ូរ៉ាជិត។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានបញ្ជាក់ជូនប្រធានរដ្ឋឡាវ ថា សម្ដេចពិតជារីករាយសប្បាយចិត្តជាខ្លាំងដែលបានចូលរួមដោះស្រាយបញ្ហានេះទាន់សភាពការណ៍។ សម្ដេចតេជោ បានមានប្រសាសន៍ បន្តថា បញ្ហាគ្រប់យ៉ាងគឺសុទ្ធតែអាចដោះស្រាយបានទាំងអស់នៅពេលដែលយើងជួបចរចារគ្នា ហើយសម្ដេចក៏អរគុណដល់ប្រទេសឡាវផងដែរ ដែលបានជ្រើសរើសដំណោះស្រាយឈ្នះឈ្នះ គឺយើងឈ្នះទាំងអស់គ្នា។ ប្រទេសយើងទាំងពីរនឹងពង្រឹងនូវមិត្ដភាព និងកិច្ចសហប្រតិបត្តិការដើម្បីធ្វើអោយតំបន់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍ រីកចម្រើន និងជាតំបន់សន្តិភាពសម្រាប់ប្រជាជាតិទាំងពីរ។

ក្រោយពីជំនួបប្រធានរដ្ឋឡាវរួមមក នាយករដ្ឋមន្ត្រី នៃប្រទេសឡាវ បានអញ្ជើញ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ពិសារអាហារថ្ងៃត្រង់មិត្តភាពយ៉ាងស្និទ្ធស្នាល មុនអញ្ជើញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃនេះ៕

photo_2017-08-12_13-54-14 photo_2017-08-12_13-54-13 photo_2017-08-12_13-54-18 (2) photo_2017-08-12_13-54-16 photo_2017-08-12_13-54-18 photo_2017-08-12_13-54-12 photo_2017-08-12_13-54-20