សម្ដេចតេជោ​ ​ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មក​ដល់​កម្ពុជា​ វិញ​ដោយ​សុវត្ថិភាព​

121

ភ្នំពេញ ៖ នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាពិសេសជាមួយប្រមុខដឹកនាំប្រទេសឡាវ ដើម្បីដោះស្រាយបញ្ហាកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពេលថ្មីៗនេះ។

ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះគឺទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕

20690121_1423935040988322_8680848764834383325_o 20690142_1423935050988321_5617505204987896543_o 20746000_1423935110988315_8931242106191098783_o 20776661_1423935107654982_8101027391799865514_o 20785752_1423935047654988_1367351814336148490_o